ព្រះត្រៃបិដក ភាគ ៩៤

ន័យ​ទាំង ៦ គឺ តិក​ប្ប​ដ្ឋាន​ដ៏​ប្រសើរ ១ ទុក​ប្ប​ដ្ឋាន​ដ៏​ឧត្តម ១ ទុក​ត្តិ​កប្ប​ដ្ឋាន ១ តិ​កទ្ទុ​កប្ប​ដ្ឋាន ១ តិក​ត្តិ​កប្ប​ដ្ឋាន ១ ទុ​កទ្ទុ​កប្ប​ដ្ឋាន ១ ជា​ន័យ​ដ៏​ជ្រៅ ក្នុង​អនុលោម​បច្ច​នីយៈ។
 [៥២] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ និង​អារម្មណ​ប្ប​ច្ច័​យ ក៏​មាន។ កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ និង​អធិបតិ​ប្ប​ច្ច័​យ ក៏​មាន។បេ។ ព្រោះ​នហេតុ​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ ក៏​មាន។
 [៥៣] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ នអារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ។បេ។ ព្រោះ​នហេតុ​ប្ប​ច្ច័​យ នអារម្មណ​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ ក៏​មាន។ ព្រោះ​នហេតុ​ប្ប​ច្ច័​យ នអារម្មណ​ប្ប​ច្ច័​យ នអធិបតិ​ប្ប​ច្ច័​យ… នអនន្ដរ​ប្ប​ច្ច័​យ សម​នន្ដ​រប្ប​ច្ច័​យ។បេ។ នោ​អត្ថិ​ប្ប​ច្ច័​យ នោ​នត្ថិ​ប្ប​ច្ច័​យ នោ​វិ​គត​ប្ប​ច្ច័​យ… និង​អវិ​គត​ប្ប​ច្ច័​យ។
 [៥៤] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ និង​ហេតុ​ប្ប​ច្ច័​យ ក៏​មាន។
ថយ | ទំព័រទី ៣៤ | បន្ទាប់
ID: 637827875802919977
ទៅកាន់ទំព័រ៖