ព្រះត្រៃបិដក ភាគ ៩៤
ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យវិបាកាព្យាកត និងកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យខន្ធ២ ខន្ធ៣ក្តី កដត្តារូបក្ដី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ក្ដី កដត្តារូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្តី កដត្តារូបក្ដី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ មហាភូតរូប១ អាស្រ័យមហាភូតរូប៣ មហាភូតរូប២ អាស្រ័យមហាភូតរូប២ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតរូបទាំងឡាយ។ អព្យាកតធម៌ អាស្រ័យកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយផង មហាភូតរូបទាំងឡាយផង។ អព្យាកតធម៌ អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង
ID: 637827876535744669
ទៅកាន់ទំព័រ៖