ព្រះត្រៃបិដក ភាគ ៩៤
ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអកុសលក្ខន្ធទាំងឡាយផង មហាភូតរូបទាំងឡាយផង។
[៥៧] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យអកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកាព្យាកត និងកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធទាំងឡាយ អាស្រ័យវត្ថុ។
[៥៨] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះអធិបតិប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១
ID: 637827876760297487
ទៅកាន់ទំព័រ៖