ព្រះត្រៃបិដក ភាគ ៩៤

អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ២ មហាភូតរូប៣ អាស្រ័យ​មហាភូតរូប១ មហាភូតរូប១ អាស្រ័យ​មហាភូតរូប៣ មហាភូតរូប២ អាស្រ័យ​មហាភូតរូប២ ចិត្តសមុដ្ឋាន​រូប និង​ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង។
 [៥៩] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​អនន្ដរ​ប្ប​ច្ច័​យ និង​សម​នន្ដ​រប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១។ អនន្ដរ​ប្ប​ច្ច័​យក្ដី សម​នន្ដ​រប្ប​ច្ច័​យក្តី ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637827877129359620
ទៅកាន់ទំព័រ៖