ព្រះត្រៃបិដក ភាគ ៩៤

មហាភូតរូប២ អាស្រ័យ​មហាភូតរូប២ ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ មហាភូតរូប៣ អាស្រ័យ​មហាភូតរូប១ ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន មហាភូតរូប១ អាស្រ័យ​មហាភូតរូប៣ មហាភូតរូប២ អាស្រ័យ​មហាភូតរូប២ ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ មហាភូតរូប៣ អាស្រ័យ​មហាភូតរូប១ របស់​ពួក​អសញ្ញ​សត្វ មហាភូតរូប១ អាស្រ័យ​មហាភូតរូប៣ មហាភូតរូប២ អាស្រ័យ​មហាភូតរូប២ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង។
 [៦១] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២។ អកុសលធម៌ អាស្រ័យ​អកុសលធម៌
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637827878010191308
ទៅកាន់ទំព័រ៖