ព្រះត្រៃបិដក ភាគ ៩៤
ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យអកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ក្ដី វត្ថុក្តី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ក្ដី វត្ថុក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី វត្ថុក្ដី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ មហាភូតរូប១ អាស្រ័យមហាភូតរូប៣ មហាភូតរូប២ អាស្រ័យមហាភូតរូប២។ ពាហិររូប។ អាហារសមុដ្ឋានរូប។ ឧតុសមុដ្ឋានរូប។ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ របស់ពួកអសញ្ញសត្វ មហាភូតរូប១ អាស្រ័យមហាភូតរូប៣ មហាភូតរូប២ អាស្រ័យមហាភូតរូប២។
ID: 637827878196440890
ទៅកាន់ទំព័រ៖