ព្រះត្រៃបិដក ភាគ ៩៤
[៦២] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះនិស្សយប្បច្ច័យ គឺអាស្រ័យកុសលក្ខន្ធ១។ និស្សយប្បច្ច័យ ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។
[៦៣] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះឧបនិស្សយប្បច្ច័យ គឺអាស្រ័យកុសលក្ខន្ធ១។ ឧបនិស្សយប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[៦៤] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ។ អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យអកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ (ខន្ធទាំងឡាយ អាស្រ័យវត្ថុ) ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ (ខន្ធទាំងឡាយ អាស្រ័យវត្ថុ) ទើបកើតឡើង ព្រោះបុរេជាតប្បច្ច័យ។
ID: 637827878420035090
ទៅកាន់ទំព័រ៖