ព្រះត្រៃបិដក ភាគ ៩៤
[៦៥] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យអកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះអាសេវនប្បច្ច័យ គឺខន្ធ៣ អាស្រ័យកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។
[៦៦] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១។ ខន្ធ៣ អាស្រ័យអកុសលធម៌។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺ (ខន្ធទាំងឡាយ) អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ ក្នុងខណៈនៃបដិសន្ធិ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតរូបទាំងឡាយ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ របស់ពួកអសញ្ញសត្វ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតរូបទាំងឡាយ។
ID: 637827878642861250
ទៅកាន់ទំព័រ៖