ព្រះត្រៃបិដក ភាគ ៩៤
អព្យាកតធម៌ អាស្រ័យកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយផង មហាភូតរូបទាំងឡាយផង។ អព្យាកតធម៌ អាស្រ័យអកុសលធម៌ផង អព្យាកតធម៌ផង ទើបកើតឡើង ព្រោះកម្មប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអកុសលក្ខន្ធទាំងឡាយផង មហាភូតរូបទាំងឡាយផង។
[៦៧] អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះវិបាកប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២ ខន្ធ៣ក្ដី កដត្ដារូបក្ដី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ក្ដី កដត្តារូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី កដត្ដារូបក្ដី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូតរូប៣ អាស្រ័យមហាភូតរូប១ មហាភូតរូប១ អាស្រ័យមហាភូតរូប៣ មហាភូតរូប២ អាស្រ័យមហាភូតរូប២ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតរូបទាំងឡាយ។
ID: 637827878873486932
ទៅកាន់ទំព័រ៖