ព្រះត្រៃបិដក ភាគ ៩៤

 [៦៨] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១។ អកុសលធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អកុស​លក្ខ​ន្ធ១។ អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ គឺ (ខន្ធ​ទាំងឡាយ) អាស្រ័យ​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ មហាភូតរូប៣ អាស្រ័យ​មហាភូតរូប១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប កដ​ត្ដា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ (មហាភូតរូប​ទាំងឡាយ) អាស្រ័យ​មហាភូតរូប១ ដែល​មាន​អាហារ​ជាស​មុ​ដ្ឋាន ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ។ (អព្យាកតធម៌) អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង។
 [៦៩] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១។ ខន្ធ៣ អាស្រ័យ​អកុសលធម៌។ អាស្រ័យ​អព្យាកតធម៌។បេ។ អាស្រ័យ​មហាភូតរូប១ របស់​ពួក​អសញ្ញ​សត្វ។ ឥន្រ្ទិយ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​កម្ម​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637827879150249997
ទៅកាន់ទំព័រ៖