ព្រះត្រៃបិដក ភាគ ៩៤
[៧០] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះឈានប្បច្ច័យ… ព្រោះមគ្គប្បច្ច័យ។ ឈានប្បច្ច័យក្ដី មគ្គប្បច្ច័យក្ដី ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។
[៧១] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះសម្បយុត្តប្បច្ច័យ គឺអាស្រ័យកុសលក្ខន្ធ១។ សម្បយុត្តប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[៧២] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១ ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ (ខន្ធទាំងឡាយ អាស្រ័យ) វត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ អព្យាកតធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយ (ចិត្តសមុដ្ឋានរូប អាស្រ័យ) ខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។ កុសលធម៌ក្ដី អព្យាកតធម៌ក្ដី អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យកុសលក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២ ខន្ធទាំងឡាយ (អាស្រ័យ) វត្ថុ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ ចិត្តសមុដ្ឋានរូប (អាស្រ័យ) ខន្ធទាំងឡាយ ទើបកើតឡើង ព្រោះវិប្បយុត្តប្បច្ច័យ។
ID: 637827879422125378
ទៅកាន់ទំព័រ៖