ព្រះត្រៃបិដក ភាគ ៩៤

ជា​បច្ច័យ​នៃ​ពួក​អព្យាកត​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​អកុសល​ធម៌​មុនៗ ជា​បច្ច័យ​នៃ​ពួក​អកុសល​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​អកុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​អព្យាកត​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​អព្យាកត​ធម៌​មុនៗ ជា​បច្ច័យ​នៃ​ពួក​អព្យាកត​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​អព្យាកត​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​កុសល​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​អព្យាកត​ធម៌​មុនៗ ជា​បច្ច័យ​នៃ​ពួក​អកុសល​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​ធម៌​ណាៗ កើតឡើង ក្នុង​លំដាប់​នៃ​ពួក​ធម៌​ណាៗ ពួក​ធម៌​នោះៗ គឺ​ចិត្ត​ចេតសិក​ធម៌ ជា​បច្ច័យ​នៃ​ពួក​ធម៌​នោះៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ។
 [៦] ពាក្យ​ថា សម​នន្ដ​រប្ប​ច្ច័​យ បាន​ដល់​ចក្ខុវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​ចក្ខុវិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​សម​នន្ដ​រប្ប​ច្ច័​យ
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637827868176336116
ទៅកាន់ទំព័រ៖