ព្រះត្រៃបិដក ភាគ ៩៤

អកុសលធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អកុស​លក្ខ​ន្ធ១ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២ (ខន្ធ​ទាំងឡាយ អាស្រ័យ) វត្ថុ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ (ចិត្តសមុដ្ឋាន​រូប អាស្រ័យ) ខន្ធ​ទាំងឡាយ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​អកុស​លក្ខ​ន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ ខន្ធ២ ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ២ ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ចិត្តសមុដ្ឋាន​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637827879615406145
ទៅកាន់ទំព័រ៖