ព្រះត្រៃបិដក ភាគ ៩៤

ខន្ធ៣ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ក្ដី កដ​ត្តា​រូប​ក្តី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​ខន្ធ២ ខន្ធ​ទាំងឡាយ (អាស្រ័យ) វត្ថុ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ កដ​ត្តា​រូប (អាស្រ័យ) ខន្ធ​ទាំងឡាយ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ (អាស្រ័យ) ខន្ធ​ទាំងឡាយ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ មហាភូតរូប៣ អាស្រ័យ​មហាភូតរូប១ មហាភូតរូប១ អាស្រ័យ​មហាភូតរូប៣ មហាភូតរូប២ អាស្រ័យ​មហាភូតរូប២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូតរូប​ទាំងឡាយ (ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ) ខន្ធ​ទាំងឡាយ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង (ចិត្តសមុដ្ឋាន​រូប អាស្រ័យ) ខន្ធ​ទាំងឡាយ (ទើប​កើតឡើង) ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូតរូប​ទាំងឡាយ​ផង (ចិត្តសមុដ្ឋាន​រូប អាស្រ័យ) ខន្ធ​ទាំងឡាយ ទើប​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637827879795105468
ទៅកាន់ទំព័រ៖