ព្រះត្រៃបិដក ភាគ ៩៤
[៧៣] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះអត្ថិប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១។ សេចក្ដីបំប្រួញ។ អត្ថិប្បច្ច័យ ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។
[៧៤] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះនត្ថិប្បច្ច័យ គឺ… ព្រោះវិគតប្បច្ច័យ។ នត្ថិប្បច្ច័យក្ដី វិគតប្បច្ច័យក្ដី ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។
[៧៥] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះអវិគតប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១។ អវិគតប្បច្ច័យ ប្រហែលគ្នានឹងសហជាតប្បច្ច័យដែរ។
បច្ច័យ ២៣ នេះ បុគ្គលអ្នកស្វាធ្យាយ គប្បីឲ្យពិស្ដារចុះ។
ID: 637827880142761672
ទៅកាន់ទំព័រ៖