ព្រះត្រៃបិដក ភាគ ៩៤
អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ២ ខន្ធ៣ក្ដី កដត្តារូបក្តី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ១ក្ដី កដត្តារូបក្ដី អាស្រ័យខន្ធ៣ ខន្ធ២ក្ដី កដត្តារូបក្ដី អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត១ អាស្រ័យមហាភូត៣ មហាភូត២ អាស្រ័យមហាភូត២ ចិត្តសមុដ្ឋានរូប កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ ពាហិររូប… អាហារសមុដ្ឋានរូប… ឧតុសមុដ្ឋានរូប… មហាភូត៣ អាស្រ័យមហាភូតរូប១ របស់អសញ្ញសត្វទាំងឡាយ មហាភូត១ អាស្រ័យមហាភូត៣ មហាភូត២ អាស្រ័យមហាភូត២ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
ID: 637827883145969824
ទៅកាន់ទំព័រ៖