ព្រះត្រៃបិដក ភាគ ៩៤
មនោធាតុក្ដី ពួកធម៌ដែលប្រកបដោយមនោធាតុនោះក្ដី ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយសមនន្ដរប្បច្ច័យ សោតវិញ្ញាណធាតុក្ដី ពួកធម៌ ដែលប្រកបដោយសោតវិញ្ញាណធាតុនោះក្ដី ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយសមនន្ដរប្បច្ច័យ មនោធាតុក្ដី ពួកធម៌ ដែលប្រកបដោយមនោធាតុនោះក្ដី ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយសមនន្ដរប្បច្ច័យ ឃាណវិញ្ញាណធាតុក្ដី ពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះក្ដី ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយសមនន្ដរប្បច្ច័យ មនោធាតុក្ដី ពួកធម៌ ដែលប្រកបដោយមនោធាតុនោះក្ដី ជាបច្ច័យ នៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយសមនន្ដរប្បច្ច័យ ជិវ្ហាវិញ្ញាណធាតុក្ដី ពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះក្ដី ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោធាតុនោះផង ដោយសមនន្ដរប្បច្ច័យ មនោធាតុក្ដី ពួកធម៌ដែលប្រកបដោយមនោធាតុនោះក្ដី ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយសមនន្ដរប្បច្ច័យ
ID: 637827868346543912
ទៅកាន់ទំព័រ៖