ព្រះត្រៃបិដក ភាគ ៩៤

កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប​… ឧតុសមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់​អសញ្ញ​សត្វ​ទាំងឡាយ មហាភូត១ អាស្រ័យ​មហាភូត៣ មហាភូត២ អាស្រ័យ​មហាភូត២ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
 [៩០] អព្យាកតធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នអនន្ដរ​ប្ប​ច្ច័​យ … ព្រោះ​នសម​នន្ដ​រប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ។ នអនន្ដរ​ប្ប​ច្ច័​យក្ដី នសម​នន្ត​រប្ប​ច្ច័​យក្តី ប្រហែលគ្នា​នឹងន​អារម្មណ​ប្ប​ច្ច័​យដែរ។
 [៩១] អព្យាកតធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 637827883968816535
ទៅកាន់ទំព័រ៖