ព្រះត្រៃបិដក ភាគ ៩៤

គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ កដ​ត្តា​រូប អាស្រ័យ​វិ​បា​កាព្យា​កតក្ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ជា​ខាងក្រៅ ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ដែល​មាន​អាហារ​ជាស​មុ​ដ្ឋាន ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ របស់​ពួក​អសញ្ញ​សត្វ។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នអញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
 [៩២] អព្យាកតធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នឧបនិស្សយ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ។ នឧបនិស្សយ​ប្ប​ច្ច័​យ ប្រហែលគ្នា​នឹងន​អារម្មណ​ប្ប​ច្ច័​យដែរ។
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637827884175223167
ទៅកាន់ទំព័រ៖