ព្រះត្រៃបិដក ភាគ ៩៤
[៩៣] កុសលធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យកុសលក្ខន្ធ១ ក្នុងអរូបភព ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយ។ អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យអកុសលក្ខន្ធ១ ក្នុងអរូបភព ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២។ អព្យាកតធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យអកុសលក្ខន្ធទាំងឡាយ។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ក្នុងអរូបភព ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ចិត្តសមុដ្ឋានរូប អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធទាំងឡាយ ខន្ធ៣ក្ដី កដត្តារូបក្ដី អាស្រ័យវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ក្ដី
ID: 637827884343504411
ទៅកាន់ទំព័រ៖