ព្រះត្រៃបិដក ភាគ ៩៤

 [៩៥] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​អាស្រ័យ​កុស​លក្ខ​ន្ធ១។ នប​ច្ឆា​ជាត​ប្ប​ច្ច័​យក្ដី នអា​សេវន​ប្ប​ច្ច័​យក្តី ប្រហែលគ្នា​នឹងន​អធិបតិ​ប្ប​ច្ច័​យដែរ។
 [៩៦] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​កុសល​ចេតនា អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ។ អកុសលធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​អកុសលចេតនា អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​កិរិយា​ព្យាក​តចេតនា អាស្រ័យ​កិរិយា​ព្យាក​តក្ខន្ធ​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន មហាភូត១ អាស្រ័យ​មហាភូត៣ មហាភូត២ អាស្រ័យ​មហាភូត២ ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [៩៧] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១។ អកុសលធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។ មាន​វារៈ៣។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637827884772892484
ទៅកាន់ទំព័រ៖