ព្រះត្រៃបិដក ភាគ ៩៤

អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ២ មហាភូត៣ អាស្រ័យ​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌​ផង អព្យាកតធម៌​ផង ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ​ផង មហាភូត​ទាំងឡាយ​ផង។
 [៩៨] អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នអាហារ​ប្ប​ច្ច័​យ គឺ​ពា​ហិ​ររូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637827884969767561
ទៅកាន់ទំព័រ៖