ព្រះត្រៃបិដក ភាគ ៩៤

 [៩៩] អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប​… មហាភូត៣ អាស្រ័យ​មហាភូត១ ដែល​មាន​រដូវ​ជាស​មុ​ដ្ឋាន។បេ។ ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ រូប​ជីវិតិន្រ្ទិយ អាស្រ័យ​មហាភូត​ទាំងឡាយ របស់​ពួក​អសញ្ញ​សត្វ។
 [១០០] អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នឈាន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បញ្ច​វិញ្ញាណ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [១០១] អព្យាកតធម៌ អាស្រ័យ​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នមគ្គ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ២ ខន្ធ៣ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 637827885237289488
ទៅកាន់ទំព័រ៖