ព្រះត្រៃបិដក ភាគ ៩៤

ខន្ធ១ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី កដ​ត្តា​រូប​ក្ដី អាស្រ័យ​ខន្ធ២ វត្ថុ អាស្រ័យ​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ អាស្រ័យ​វត្ថុ មហាភូត៣ អាស្រ័យ​មហាភូត១ មហាភូត១ អាស្រ័យ​មហាភូត៣ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប … ឧតុសមុដ្ឋាន​រូប … មហាភូត៣ អាស្រ័យ​មហាភូត១ របស់​ពួក​អសញ្ញ​សត្វ។បេ។ កដ​ត្តា​រូប ឧបា​ទា​រូប អាស្រ័យ​មហាភូត​ទាំងឡាយ។
 [១០២] អព្យាកតធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នសម្បយុត្ត​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ។ (នសម្បយុត្ត​ប្ប​ច្ច័​យ) ប្រហែលគ្នា​នឹងន​អារម្មណ​ប្ប​ច្ច័​យដែរ។
 [១០៣] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១ ក្នុង​អរូបភព ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២។ អកុសលធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អកុស​លក្ខ​ន្ធ ១ ក្នុង​អរូបភព ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637827885485571161
ទៅកាន់ទំព័រ៖