ព្រះត្រៃបិដក ភាគ ៩៤
អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ គឺខន្ធ៣ អាស្រ័យវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ក្នុងអរូបភព ខន្ធ១ អាស្រ័យខន្ធ៣ ខន្ធ២ អាស្រ័យខន្ធ២ ពាហិររូប … អាហារសមុដ្ឋានរូប … ឧតុសមុដ្ឋានរូប … មហាភូត៣ អាស្រ័យមហាភូត១ របស់ពួកអសញ្ញសត្វ។បេ។ កដត្តារូប ឧបាទារូប អាស្រ័យមហាភូតទាំងឡាយ។
[១០៤] អព្យាកតធម៌ អាស្រ័យកុសលធម៌ ទើបកើតឡើង ព្រោះនោនត្ថិប្បច្ច័យ… ព្រោះនោវិគតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យកុសលក្ខន្ធទាំងឡាយ។ (នោវិគតប្បច្ច័យ) ប្រហែលគ្នានឹងនអារម្មណប្បច្ច័យដែរ។
[១០៥] វារៈ២ ក្នុងនហេតុប្បច្ច័យ វារៈ៥ ក្នុងនអារម្មណប្បច្ច័យ វារៈ៩ ក្នុងនអធិបតិប្បច្ច័យ វារៈ៥ ក្នុងនអនន្ដរប្បច្ច័យ វារៈ៥ ក្នុងនសមនន្ដរប្បច្ច័យ វារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ៥ ក្នុងនឧបនិស្សយប្បច្ច័យ វារៈ៧ ក្នុងនបុរេជាតប្បច្ច័យ វារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ៩ ក្នុងនអាសេវនប្បច្ច័យ វារៈ៣ ក្នុងនកម្មប្បច្ច័យ វារៈ៩ ក្នុងនវិបាកប្បច្ច័យ វារៈ១ ក្នុងនអាហារប្បច្ច័យ វារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ វារៈ១ ក្នុងនឈានប្បច្ច័យ វារៈ១ ក្នុងនមគ្គប្បច្ច័យ វារៈ៥ ក្នុងនសម្បយុត្តប្បច្ច័យ វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ វារៈ៥ ក្នុងនោនត្ថិប្បច្ច័យ វារៈ៥ ក្នុងនោវិគតប្បច្ច័យ។
ID: 637827885713082645
ទៅកាន់ទំព័រ៖