ព្រះត្រៃបិដក ភាគ ៩៤
ពួកធម៌ណាៗ កើតឡើង ក្នុងលំដាប់ស្មើ នៃពួកធម៌ណាៗ ពួកធម៌នោះៗ គឺចិត្តចេតសិកធម៌ ជាបច្ច័យ នៃពួកធម៌នោះៗ ដោយសមនន្ដរប្បច្ច័យ។
[៧] ពាក្យថា សហជាតប្បច្ច័យ បានដល់ពួកធម៌ ៤ ដែលមិនមានរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយសហជាតប្បច្ច័យ មហាភូតរូប ៤ ជាបច្ច័យនៃគ្នានិងគ្នា ដោយសហជាតប្បច្ច័យ នាមរូបជាបច្ច័យនៃគ្នានិងគ្នា ដោយសហជាតប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តចេតសិកធម៌ ជាបច្ច័យនៃរូបទាំងឡាយ ដែលមានចិត្តជាសមុដ្ឋាន ដោយសហជាតប្បច្ច័យ មហាភូតរូប ជាបច្ច័យនៃឧបាទារូបទាំងឡាយ ដោយសហជាតប្បច្ច័យ ចួនកាល ពួកធម៌ដែលមានរូប ជាបច្ច័យនៃពួកធម៌ដែលមិនមានរូប ដោយសហជាតប្បច្ច័យ ចួនកាល ជាបច្ច័យ ដោយនសហជាតប្បច្ច័យ។
[៨] ពាក្យថា អញ្ញមញ្ញប្បច្ច័យ បានដល់ខន្ធ៤ ដែលមិនមានរូប ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ មហាភូតរូប៤ ជាបច្ច័យដោយអញ្ញមញ្ញប្បច្ច័យ នាមរូប ជាបច្ច័យដោយអញ្ញមញ្ញប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
ID: 637827868802482314
ទៅកាន់ទំព័រ៖