ព្រះត្រៃបិដក ភាគ ៩៤
[៩] ពាក្យថា និស្សយប្បច្ច័យ បានដល់ខន្ធ៤ ដែលមិនមានរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយនិស្សយប្បច្ច័យ មហាភូតរូប៤ ជាបច្ច័យនៃគ្នានិងគ្នា ដោយនិស្សយប្បច្ច័យ នាមរូប ជាបច្ច័យនៃគ្នានិងគ្នា ដោយនិស្សយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកចិត្តចេតសិកធម៌ ជាបច្ច័យនៃរូបទាំងឡាយ ដែលមានចិត្តជាសមុដ្ឋាន ដោយនិស្សយប្បច្ច័យ មហាភូតរូប ជាបច្ច័យនៃឧបាទារូបទាំងឡាយ ដោយនិស្សយបច្ច័យ ចក្ខាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយនិស្សយប្បច្ច័យ សោតាយតនៈ ជាបច្ច័យនៃសោតវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយនិស្សយប្បច្ច័យ ឃានាយតនៈ ជាបច្ច័យនៃឃានវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយនិស្សយប្បច្ច័យ ជិវ្ហាយតនៈ ជាបច្ច័យនៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយនិស្សយប្បច្ច័យ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយនិស្សយប្បច្ច័យ មនោធាតុក្ដី មនោវិញ្ញាណធាតុក្ដី អាស្រ័យនូវរូបណាហើយ ប្រព្រឹត្តទៅ រូបនោះ ជាបច្ច័យនៃមនោធាតុផង នៃមនោវិញ្ញាណធាតុផង នៃពួកធម៌ ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយនិស្សយប្បច្ច័យ។
ID: 637827868986713805
ទៅកាន់ទំព័រ៖