ព្រះត្រៃបិដក ភាគ ៩៤
អភិធម្មបិដក
បដ្ឋាន បឋមភាគ
សូមនមស្ការព្រះមានព្រះភាគ អរហន្ដសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
មាតិកានិក្ខេបវារៈ
[១] ហេតុប្បច្ច័យ អារម្មណប្បច្ច័យ អធិបតិប្បច្ច័យ អនន្ដរប្បច្ច័យ សមនន្ដរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ បច្ឆាជាតប្បច្ច័យ អាសេវនប្បច្ច័យ កម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្រ្ទិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ អវិគតប្បច្ច័យ។
បច្ចយវិភង្គវារៈ
[២] ពាក្យថា ហេតុប្បច្ច័យ បានដល់ហេតុ ជាបច្ច័យនៃពួកធម៌ ដែលប្រកបដោយហេតុផង នៃពួករូប ដែលតាំងឡើងអំពីធម៌នោះផង ដោយហេតុប្បច្ច័យ។
ID: 637827867306635720
ទៅកាន់ទំព័រ៖