ព្រះត្រៃបិដក ភាគ ៩៤

 [២៤១] អកុសលធម៌ កើតជា​មួយ​នឹង​អកុសលធម៌ រមែង​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ កើតជា​មួយ​នឹង​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។
 [២៤២] អព្យាកតធម៌ កើតជា​មួយ​នឹង​អព្យាកតធម៌ រមែង​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី កើតជា​មួយ​នឹង​អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី កើតជា​មួយ​នឹង​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី កើតជា​មួយ​នឹង​ខន្ធ២ ខន្ធ៣ក្តី កដ​ត្តា​រូប​ក្ដី កើតជា​មួយ​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ១ក្ដី កដ​ត្តា​រូប​ក្ដី កើតជា​មួយ​នឹង​ខន្ធ៣ ខន្ធ២ក្ដី កដ​ត្តា​រូប​ក្ដី កើតជា​មួយ​នឹង​ខន្ធ២ វត្ថុ កើតជា​មួយ​នឹង​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ កើតជា​មួយ​នឹង​វត្ថុ មហាភូត៣ កើតជា​មួយ​នឹង​មហាភូត១ មហាភូត១ កើតជា​មួយ​នឹង​មហាភូត៣ មហាភូត២ កើតជា​មួយ​នឹង​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប កើតជា​មួយ​នឹង​មហាភូត​ទាំងឡាយ ពា​ហិ​ររូប … អាហារ​សមុដ្ឋាន​រូប …
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637827899499048256
ទៅកាន់ទំព័រ៖