ព្រះត្រៃបិដក ភាគ ៩៤

បច្ចយ​វារៈ


 [២៤៦] កុសលធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។ អព្យាកតធម៌ ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ​ទាំងឡាយ។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី ពឹងផ្អែក​នឹង​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​កុស​លក្ខ​ន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ២។
 [២៤៧] អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​អកុស​លក្ខ​ន្ធ១ ខន្ធ១ ពឹងផ្អែក​នឹង​ខន្ធ៣ ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637827900359236523
ទៅកាន់ទំព័រ៖