ព្រះត្រៃបិដក ភាគ ៩៤

និង​វិ​គត​ប្ប​ច្ច័​យ … វារៈ១៧ ក្នុង​ហេតុ​ប្ប​ច្ច័​យ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ … វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ។

ចប់ អនុលោម ក្នុង​បច្ចយ​វារៈ។


 [២៨៣] អកុសលធម៌ ពឹងផ្អែក​នឹង​អកុសលធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ។ អព្យាកតធម៌ ពឹងផ្អែក​នឹង​អព្យាកតធម៌ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​អហេតុក​វិ​បា​កាព្យា​កត​កិរិយា​ព្យាក​តក្ខន្ធ១។បេ។ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ២ ខន្ធ៣ក្ដី កដ​ត្តា​រូប​ក្ដី ពឹងផ្អែក​នឹង​វិ​បា​កាព្យា​កតក្ខន្ធ១ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។ប។ ខន្ធ២ក្ដី កដ​ត្តា​រូប​ក្ដី ពឹងផ្អែក​នឹង​ខន្ធ២ វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ខន្ធ​ទាំងឡាយ ពឹងផ្អែក​នឹង​វត្ថុ មហាភូត៣ ពឹងផ្អែក​នឹង​មហាភូត១។បេ។ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប ឧបា​ទា​រូប ពឹងផ្អែក​នឹង​មហាភូត​ទាំងឡាយ ពា​ហិ​ររូប …
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637827905574840543
ទៅកាន់ទំព័រ៖