ព្រះត្រៃបិដក ភាគ ៩៤
[៣៨៤] វារៈ១៧ ក្នុងហេតុប្បច្ច័យ វារៈ៧ ក្នុងអារម្មណប្បច្ច័យ វារៈ១៧ ក្នុងអធិបតិប្បច្ច័យ វារៈ៧ ក្នុងអនន្តរប្បច្ច័យ វារៈ៧ ក្នុងសមនន្តរប្បច្ច័យ វារៈ១៧ ក្នុងសហជាតប្បច្ច័យ វារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ១៧ ក្នុងនិស្សយប្បច្ច័យ វារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ វារៈ៧ ក្នុងបុរេជាតប្បច្ច័យ វារៈ៧ ក្នុងអាសេវនប្បច្ច័យ វារៈ១៧ ក្នុងកម្មប្បច្ច័យ វារៈ១ ក្នុងវិបាកប្បច្ច័យ វារៈ១៧ ក្នុងអាហារប្បច្ច័យ វារៈ១៧ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ១៧ ក្នុងឈានប្បច្ច័យ វារៈ១៧ ក្នុងមគ្គប្បច្ច័យ វារៈ៧ ក្នុងសម្បយុត្តប្បច្ច័យ វារៈ១៧ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ១៧ ក្នុងអត្ថិប្បច្ច័យ វារៈ៧ ក្នុងនត្ថិប្បច្ច័យ វារៈ៧ ក្នុងវិគតប្បច្ច័យ វារៈ១៧ ក្នុងអវិគតប្បច្ច័យ។
ចប់ អនុលោម ក្នុងនិស្សយវារៈ។
[៣៨៥] អកុសលធម៌ អាស្រ័យអកុសលធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ អព្យាកតធម៌ អាស្រ័យអព្យាកតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យខន្ធ៣
ID: 637827917754629104
ទៅកាន់ទំព័រ៖