ព្រះត្រៃបិដក ភាគ ៩៤
អត្ថរបស់និស្សយវារៈឈ្មោះថា អត្ថរបស់បច្ចយវារៈ អត្ថរបស់បច្ចយវារៈឈ្មោះថា អត្ថរបស់និស្សយវារៈដែរ។
ចប់ និស្សយវារៈ។
សំសដ្ឋវារៈ
[៣៩០] កុសលធម៌ ច្រឡំនឹងកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងកុសលក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២។ អកុសលធម៌ ច្រឡំនឹងអកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងអកុសលក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២។ អព្យាកតធម៌ ច្រឡំនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២ ខន្ធ៣ ច្រឡំនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ ច្រឡំនឹងខន្ធ៣ ខន្ធ២ ច្រឡំនឹងខន្ធ២។
ID: 637827918963257448
ទៅកាន់ទំព័រ៖