ព្រះត្រៃបិដក ភាគ ៩៤
[៤៣០] វារៈ២ ក្នុងនអធិបតិប្បច្ច័យ ព្រោះនវិប្បយុត្តប្បច្ច័យ និងនហេតុប្បច្ច័យ … វារៈ២ ក្នុងនបុរេជាតប្បច្ច័យ វារៈ២ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ២ ក្នុងនអាសេវនប្បច្ច័យ វារៈ១ ក្នុងនកម្មប្បច្ច័យ វារៈ២ ក្នុងនវិបាកប្បច្ច័យ វារៈ១ ក្នុងនមគ្គប្បច្ច័យ។
[៤៣១] វារៈ១ ក្នុងមគ្គប្បច្ច័យ ព្រោះនវិប្បយុត្តប្បច្ច័យ នហេតុប្បច្ច័យ នអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ និងនវិបាកប្បច្ច័យ។
ចប់ បច្ចនីយៈ។
[៤៣២] វារៈ៣ ក្នុងនអធិបតិប្បច្ច័យ ព្រោះហេតុប្បច្ច័យ … វារៈ៣ ក្នុងនបុរេជាតប្បច្ច័យ វារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ៣ ក្នុងនអាសេវនប្បច្ច័យ វារៈ៣ ក្នុងនកម្មប្បច្ច័យ វារៈ៣ ក្នុងនវិបាកប្បច្ច័យ វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ។
[៤៣៣] វារៈ៣ ក្នុងនអធិបតិប្បច្ច័យ ព្រោះហេតុប្បច្ច័យ និងអារម្មណប្បច្ច័យ … វារៈ៣ ក្នុងនបុរេជាតប្បច្ច័យ វារៈ៣ ក្នុងនបច្ឆាជាតប្បច្ច័យ វារៈ៣ ក្នុងនអាសេវនប្បច្ច័យ វារៈ៣ ក្នុងនកម្មប្បច្ច័យ វារៈ៣ ក្នុងនវិបាកប្បច្ច័យ វារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ។
ID: 637827943113189119
ទៅកាន់ទំព័រ៖