ព្រះត្រៃបិដក ភាគ ៩៤
[៤៧៤] ព្រោះនវិប្បយុត្តប្បច្ច័យ នហេតុប្បច្ច័យ នអធិបតិប្បច្ច័យ នបុរេជាតប្បច្ច័យ និងនបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យមូលកៈ ប្រហែលគ្នានឹងនហេតុមូលកៈដែរ។ ព្រោះនកម្មប្បច្ច័យ នវិបាកប្បច្ច័យ និងនមគ្គប្បច្ច័យ មូលទាំង ៣ នេះ ប្រហែលៗគ្នាតែបែបមួយ។ … វារៈ១ ក្នុងអារម្មណប្បច្ច័យ វារៈ១ ក្នុងអនន្តរប្បច្ច័យ វារៈ១ ក្នុងសមនន្តរប្បច្ច័យ វារៈ១ ក្នុងសហជាតប្បច្ច័យ វារៈ១ ក្នុងអញ្ញមញ្ញប្បច្ច័យ វារៈ១ ក្នុងនិស្សយប្បច្ច័យ វារៈ១ ក្នុងឧបនិស្សយប្បច្ច័យ វារៈ១ ក្នុងអាហារប្បច្ច័យ វារៈ១ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ១ ក្នុងឈានប្បច្ច័យ វារៈ១ ក្នុងសម្បយុត្តប្បច្ច័យ វារៈ១ ក្នុងអត្ថិប្បច្ច័យ វារៈ១ ក្នុងនត្ថិប្បច្ច័យ វារៈ១ ក្នុងវិគតប្បច្ច័យ វារៈ១ ក្នុងអវិគតប្បច្ច័យ។
ចប់ បច្ចនីយានុលោម។
ចប់ សំសដ្ឋវារៈ។
សម្បយុត្តវារៈ
[៤៧៥] កុសលធម៌ ប្រកបនឹងកុសលធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ប្រកបនឹងកុលសក្ខន្ធ១ ខន្ធ១ ប្រកបនឹងខន្ធ៣ ខន្ធ២ ប្រកបនឹងខន្ធ២។
ID: 637827947187831192
ទៅកាន់ទំព័រ៖