ព្រះត្រៃបិដក ភាគ ៩៤
វារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ វារៈ៣ ក្នុងឈានប្បច្ច័យ វារៈ៣ ក្នុងមគ្គប្បច្ច័យ វារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ វារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ វារៈ៣ ក្នុងអត្ថិប្បច្ច័យ វារៈ៣ ក្នុងនត្ថិប្បច្ច័យ វារៈ៣ ក្នុងវិគតប្បច្ច័យ វារៈ៣ ក្នុងអវិគតប្បច្ច័យ។
ចប់ អនុលោម។
[៤៧៩] អកុសលធម៌ ប្រកបនឹងអកុសលធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺមោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ប្រកបនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៤៨០] អព្យាកតធម៌ ប្រកបនឹងអព្យាកតធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ប្រកបនឹងអហេតុកវិបាកាព្យាកតកិរិយាព្យាកតក្ខន្ធ១ ខន្ធ១ ប្រកបនឹងខន្ធ៣ ខន្ធ២ ប្រកបនឹងខន្ធ២ ខន្ធ៣ ប្រកបនឹងវិបាកាព្យាកតក្ខន្ធ១ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ១ ប្រកបនឹងខន្ធ៣ ខន្ធ២ ប្រកបនឹងខន្ធ២។ សេចក្ដីបំប្រួញ។
[៤៨១] វារៈ២ ក្នុងនហេតុប្បច្ច័យ វារៈ៣ ក្នុងនអធិបតិប្បច្ច័យ
ID: 637827947762230407
ទៅកាន់ទំព័រ៖