ព្រះត្រៃបិដក ភាគ ៩៤

វារៈ២ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ វារៈ២ ក្នុង​អត្ថិ​ប្ប​ច្ច័​យ វារៈ២ ក្នុង​នត្ថិ​ប្ប​ច្ច័​យ វារៈ២ ក្នុង​វិ​គត​ប្ប​ច្ច័​យ វារៈ២ ក្នុង​អវិ​គត​ប្ប​ច្ច័​យ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ សម្បយុត្ត​វារៈ។


អត្ថ របស់​សម្បយុត្ត​សព្ទ ដែល​ប្រែថា ប្រកប ដូចគ្នានឹង​អត្ថ​របស់​សំសដ្ឋ​សព្ទ ដែល​ប្រែថា ច្រឡំ ទាំង​អត្ថ​របស់​សំសដ្ឋ​សព្ទ ដែល​ប្រែថា ច្រឡំ ក៏​ដូចគ្នានឹង​សម្បយុត្ត​សព្ទ ដែល​ប្រែថា ប្រកប​ដែរ។

បញ្ហា​វារៈ


 [៤៨៤] កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​កុសល​ហេតុ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។ កុសលធម៌ ជា​បច្ច័យ​នៃ​អព្យាកតធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​កុសល​ហេតុ ជា​បច្ច័យ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។ កុសលធម៌ ជា​បច្ច័យ​នៃ​កុសលធម៌ និង​អព្យាកតធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​កុសល​ហេតុ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ និង​ពួក​ចិត្តសមុដ្ឋាន​រូប ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 637827948365542099
ទៅកាន់ទំព័រ៖