ព្រះត្រៃបិដក ភាគ ៩៤

ន័យ​ទាំង ៦ គឺ តិក​ប្ប​ដ្ឋាន(១) ដ៏​ប្រសើរ ១ ទុក​ប្ប​ដ្ឋាន(២) ដ៏​ឧត្តម ១ ទុក​ត្តិ​កប្ប​ដ្ឋាន(៣) ១ តិ​កទ្ទុ​កប្ប​ដ្ឋាន(៤) ១ តិ​កត្ដិក​ប្ប​ដ្ឋាន(៥) ១ ទុ​កទ្ទុ​កប្ប​ដ្ឋាន(៦) ១ ជា​ន័យ​ដ៏​ជ្រៅ ក្នុង​អនុលោម។
 [៤៥] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ(៧) ក៏​មាន។ ហេតុ​ប្ប​ច្ច័​យ ក្នុង​អនុលោម លោក​ឲ្យ​ពិស្ដារ​ហើយ​យ៉ាងណា ឯន​ហេតុ​ប្ប​ច្ច័​យ ក្នុង​បច្ច​នី​យប្ប​ដ្ឋាន បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ យ៉ាងនោះ​ដែរ។
 [៤៦] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ ក៏​មាន។ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ នអនន្ដរ​ប្ប​ច្ច័​យ នសម​នន្ដ​រប្ប​ច្ច័​យ នសហជាត​ប្ប​ច្ច័​យ នអញ្ញមញ្ញ​ប្ប​ច្ច័​យ ននិស្សយ​ប្ប​ច្ច័​យ នឧបនិស្សយ​ប្ប​ច្ច័​យ នបុ​រេ​ជាត​ប្ប​ច្ច័​យ នប​ច្ឆា​ជាត​ប្ប​ច្ច័​យ នអា​សេវន​ប្ប​ច្ច័​យ នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ នអាហារ​ប្ប​ច្ច័​យ នឥន្រ្ទិយ​ប្ប​ច្ច័​យ នឈាន​ប្ប​ច្ច័​យ នមគ្គ​ប្ប​ច្ច័​យ នសម្បយុត្ត​ប្ប​ច្ច័​យ
(១) តិកៈ មាន២២ មាន​កុសល​ត្តិ​កៈ ជាដើម។ (២) ទុ​កៈ មាន ១០០ មានហេតុ​ទុ​កៈ ជាដើម។ (៣) យក តិកៈ ២២ មក​បញ្ចូល​ក្នុង​ទុ​កៈ ១០០។ (៤) យក​ទុ​កៈ ១០០ មក​បញ្ចូល​ក្នុង​តិកៈ ២២។ (៥) យក តិកៈ ២២ មក​បញ្ចូល​ក្នុង​តិកៈ ២២។ (៦) យក​ទុ​កៈ ១០០ មក​បញ្ចូល​ក្នុង​ទុ​កៈ ១០០។ (៧) នហេតុ​ប្ប​ច្ច័​យ គឺ​ធម៌​ជាស​ត្រូវ​ដល់​ហេតុ​ប្ប​ច្ច័​យ ហៅថា បច្ច​នី​យដ្ឋាន។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637827874543937852
ទៅកាន់ទំព័រ៖