ព្រះត្រៃបិដក ភាគ ៩៤

 [៥៦] កុសលធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ(១) គឺ ខន្ធ៣ អាស្រ័យ​កុស​លក្ខ​ន្ធ១ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២។ អព្យាកតធម៌ អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​កុស​លក្ខ​ន្ធ​ទាំងឡាយ។ កុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​កុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​កុស​លក្ខ​ន្ធ១ ខន្ធ១ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​ខន្ធ៣ ខន្ធ២ក្ដី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​ខន្ធ២។ អកុសលធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​អកុស​លក្ខ​ន្ធ១ ខន្ធ១ អាស្រ័យ​ខន្ធ៣ ខន្ធ២ អាស្រ័យ​ខន្ធ២។ អព្យាកតធម៌ អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប អាស្រ័យ​អកុស​លក្ខ​ន្ធ​ទាំងឡាយ។ អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​អកុសលធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្ដី ចិត្តសមុដ្ឋាន​រូប​ក្ដី អាស្រ័យ​អកុស​លក្ខ​ន្ធ១
(១) កុសល​ហេតុ។ អដ្ឋកថា។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637827876355588086
ទៅកាន់ទំព័រ៖