ព្រះត្រៃបិដក ភាគ ៩៥
មានវារៈ១ ព្រោះសហជាតប្បច្ច័យ។ ពាក្យថា អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូចេ្នះ មានវារៈ១ ព្រោះសហជាតប្បច្ច័យ។
អញ្ញមញ្ញមូលកៈ
[១៤] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ព្រោះអញ្ញមញ្ញប្បច្ច័យ … ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងអត្ថិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[១៥] ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូចេ្នះ មានវារៈ៣ ព្រោះអញ្ញមញ្ញប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ សម្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ អវិគតប្បច្ច័យ ដូចេ្នះ មានវារៈ៣ ព្រោះអញ្ញមញ្ញប្បច្ច័យ។ ពាក្យថា សហជាតប្បច្ច័យ និស្សយប្បច្ច័យ វិប្បយុត្តប្បច្ច័យ
ID: 637828040273997985
ទៅកាន់ទំព័រ៖