ព្រះត្រៃបិដក ភាគ ៩៥

កម្ម​មូល​កៈ


 [២៤] ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​កម្ម​ប្ប​ច្ច័​យ … ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧។
 [២៥] ពាក្យ​ថា ឧបនិស្សយ​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ២ ព្រោះ​កម្ម​ប្ប​ច្ច័​យ។ ពាក្យ​ថា អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ១ ព្រោះ​កម្ម​ប្ប​ច្ច័​យ។ ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ៧ ព្រោះ​កម្ម​ប្ប​ច្ច័​យ។ ពាក្យ​ថា សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ ដូ​ចេ្នះ មាន​វារៈ៣ ព្រោះ​កម្ម​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637828042042395107
ទៅកាន់ទំព័រ៖