ព្រះត្រៃបិដក ភាគ ៩៥

ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។

ចប់ អត្ថិ​មូល​កៈ។


នត្ថិ​វិ​គតៈ អវិ​គត​មូល​កៈ


 [៣៨៣] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​នត្ថិ​ប្ប​ច្ច័​យ។ ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​វិ​គត​ប្ប​ច្ច័​យ។ នត្ថិ​ប្ប​ច្ច័​យក្តី វិ​គត​ប្ប​ច្ច័​យក្តី ប្រហែលគ្នា​នឹង​អនន្តរ​ប្ប​ច្ច័​យ។ ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។ អត្ថិ​ប្ប​ច្ច័​យ លោក​ឲ្យ​ពិស្តារ​ហើយ​យ៉ាងណា អវិ​គត​ប្ប​ច្ច័​យ គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ដែរ។

ចប់ បញ្ហា​វារៈ អនុលោម​បច្ច​នីយៈ។

ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637828126515913911
ទៅកាន់ទំព័រ៖