ព្រះត្រៃបិដក ភាគ ៩៥
[៤២៦] ព្រោះនអាហារប្បច្ច័យ នហេតុប្បច្ច័យ នអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ និងនសមនន្តរប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ១ ព្រោះនកម្មប្បច្ច័យ នវិបាកប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ … ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
នឥន្ទ្រិយមូលកៈ
[៤២៧] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ព្រោះនឥន្ទ្រិយប្បច្ច័យ … ក្នុងអារម្មណប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ ព្រោះនឥន្ទ្រិយប្បច្ច័យ នហេតុប្បច្ច័យ នអារម្មណប្បច្ច័យ។ មូលកៈបំប្រួញ។ ក្នុងអាហារប្បច្ច័យ មានវារៈ១ ព្រោះនវិបាកប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ … ក្នុងអត្ថិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ព្រោះនឥន្ទ្រិយប្បច្ច័យ បញ្ហា ដូចនហេតុមូលកៈ។ សេចក្តីបំប្រួញ។
ID: 637828132739097580
ទៅកាន់ទំព័រ៖