ព្រះត្រៃបិដក ភាគ ៩៥
[៤៤៩] ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ព្រោះនោអត្ថិប្បច្ច័យ នហេតុប្បច្ច័យ នអារម្មណប្បច្ច័យ នអធិបតិប្បច្ច័យ នអនន្តរប្បច្ច័យ នសមនន្តរប្បច្ច័យ នសហជាតប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ ននិស្សយប្បច្ច័យ នបុរេជាតប្បច្ច័យ នបច្ឆាជាតប្បច្ច័យ នអាសេវនប្បច្ច័យ នកម្មប្បច្ច័យ នវិបាកប្បច្ច័យ នអាហារប្បច្ច័យ នឥន្ទ្រិយប្បច្ច័យ នឈានប្បច្ច័យ នមគ្គប្បច្ច័យ នសម្បយុត្តប្បច្ច័យ នវិប្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ នោវិគតប្បច្ច័យ និងនោអវិគតប្បច្ច័យ។
នោនត្ថិមូលកៈ
[៤៥០] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ព្រោះនោនត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិត គប្បីឲ្យពិស្តារ ដូចនហេតុមូលកៈដែរ។
នោវិគតមូលកៈ
[៤៥១] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ព្រោះនោវិគតប្បច្ច័យ។ សេចក្តីបំប្រួញ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ១៣។ បណ្ឌិត គប្បីឲ្យពិស្តារ ដូចហេតុមូលកៈដែរ។
ID: 637828135397106726
ទៅកាន់ទំព័រ៖