ព្រះត្រៃបិដក ភាគ ៩៥
វេទនាត្តិកៈ
បដិច្ចវារៈ
[៤៥៣] ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
[៤៥៤] ធម៌ដែលប្រកបដោយទុក្ខវេទនា អាស្រ័យធម៌ ដែលប្រកបដោយទុក្ខវេទនា រមែងកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយទុក្ខវេទនា ខន្ធ១ អាស្រ័យខន្ធ២។
[៤៥៥] ធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា រមែងកើតឡើង ព្រោះហេតុប្បច្ច័យគឺ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា
ID: 637828136023680811
ទៅកាន់ទំព័រ៖