ព្រះត្រៃបិដក ភាគ ៩៥
ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
[៤៥៦] ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះអារម្មណប្បច្ច័យ … ព្រោះអធិបតិប្បច្ច័យ …។ ក្នុងអធិបតិប្បច្ច័យ មិនមានបដិសន្ធិទេ។ … ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ខន្ធ១ អាស្រ័យខន្ធ២ (ពួកខន្ធ អាស្រ័យ) វត្ថុ (រមែងកើតឡើង) ព្រោះបុរេជាតប្បច្ច័យ។ សេចក្តីបំប្រួញ។
[៤៥៧] ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះអាសេវនប្បច្ច័យ … កម្មប្បច្ច័យ … ព្រោះវិបាកប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
ID: 637828136298680695
ទៅកាន់ទំព័រ៖