ព្រះត្រៃបិដក ភាគ ៩៥

 [៤៥៨] ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា រមែង​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ទុក្ខ ច្រឡំ​ដោយ​កាយវិញ្ញាណ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៥៩] ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​កើតឡើង ព្រោះ​វិបាក​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ខន្ធ១ អាស្រ័យ​ខន្ធ២ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៦០] ធម៌​ដែល​ប្រកបដោយ​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​សុខវេទនា រមែង​កើតឡើង ព្រោះ​អាហារ​ប្ប​ច្ច័​យ … ព្រោះ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ និង​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ខន្ធ១ អាស្រ័យ​ខន្ធ២ (ពួក​ខន្ធ អាស្រ័យ) វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 637828136537003591
ទៅកាន់ទំព័រ៖