ព្រះត្រៃបិដក ភាគ ៩៥

ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​សុខវេទនា ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ២ (ពួក​ខន្ធ អាស្រ័យ) វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៤៦១] ធម៌​ដែល​ប្រកបដោយ​ទុក្ខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​ទុក្ខវេទនា រមែង​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​ទុក្ខវេទនា ខន្ធ១ អាស្រ័យ​ខន្ធ២ (ពួក​ខន្ធ អាស្រ័យ) វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។
 [៤៦២] ធម៌​ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា អាស្រ័យ​ធម៌ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា រមែង​កើតឡើង ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ខន្ធ១ អាស្រ័យ​ខន្ធ២ (ពួក​ខន្ធ អាស្រ័យ) វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ២ (ពួក​ខន្ធ អាស្រ័យ) វត្ថុ ព្រោះ​វិប្បយុត្ត​ប្ប​ច្ច័​យ។ សេចក្តី​បំប្រួញ។ ព្រោះ​អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៣២៧ | បន្ទាប់
ID: 637828136766847246
ទៅកាន់ទំព័រ៖