ព្រះត្រៃបិដក ភាគ ៩៥
ការរាប់បច្ច័យនៃកុសលត្តិកៈ យ៉ាងណា (បដិច្ចវារៈ ក្នុងវេទនាត្តិកៈ) បណ្ឌិត គប្បីធើ្វឲ្យពិស្តារ យ៉ាងនោះដែរ។
[៤៦៤] ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ជាអហេតុកៈ ខន្ធ១ អាស្រ័យខន្ធ២។
[៤៦៥] ធម៌ដែលប្រកបដោយទុក្ខវេទនា អាស្រ័យធម៌ ដែលប្រកបដោយទុក្ខវេទនា រមែងកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយទុក្ខ ច្រឡំដោយកាយវិញ្ញាណ ខន្ធ១ អាស្រ័យខន្ធ ២។
[៤៦៦] ធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា រមែងកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ជាអហេតុកៈ ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
ID: 637828137248577882
ទៅកាន់ទំព័រ៖