ព្រះត្រៃបិដក ភាគ ៩៥
[៤៦៧] ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះនអធិបតិប្បច្ច័យ។ នអធិបតិប្បច្ច័យ ដែលប្រកបដោយបដិសន្ធិ បរិបូណ៌ហើយ។
[៤៦៨] ធម៌ដែលប្រកបដោយសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយសុខវេទនា រមែងកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ក្នុងអារុប្បៈ ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយសុខវេទនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
[៤៦៩] ធម៌ដែលប្រកបដោយអទុក្ខមសុខវេទនា អាស្រ័យធម៌ ដែលប្រកបដោយអទុក្ខមសុខវេទនា រមែងកើតឡើង ព្រោះនបុរេជាតប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ក្នុងអារុប្បៈ ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលប្រកបដោយអទុក្ខមសុខវេទនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២។
ID: 637828137553265380
ទៅកាន់ទំព័រ៖